មតិស្វាគមន៌របស់នាយកវិទ្យាស្ថាន
សូមគោរព និងសូមស្វាគមន៌ចំពោះ ឯកឩត្តម លោកឩកញ្ញា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សិស្ស-និស្សិត ទាំងអស់ដែលបាន ផ្តល់ទំនុកចិត្តដល់វិទ្យាស្ថាន សហព័ន្ធ អឺរ៉ុប ក្នុងការ បណ្តុះបណ្តាលទៅលើវិស័យអប់រំ។ ដោយមានឆន្ទះក្នុងការ បណ្តុះបណ្តាលទៅលើវិស័យការអបរំ និងមានបំណងក្នុងការរួមចំណែក ជួយរាជរដ្ឋាភិបាល ក្នុងគោលបំណង អភិវឌ្ឍន៌ទៅលើវិស័យអបរំកម្ពុជាឲ្យរិកចំរើន ឆាប់រហ័ស ស្របទៅតាមយុទ្ធសាស្រ្តរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជាប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ ។ ខ្ញុំបានបង្កើតវិទ្យាស្ថាន ឯកជនមួយដែលមានឈ្មោះថា វិទ្យាស្ថាន សហព័ន្ធ អឺរ៉ុប (Institute of European Union) ដែលបានដំណើការចាប់តាំងពីឆ្នាំ 2006 រហូតមកដល់បច្ចុប្បន្ននេះ។
វិទ្យាស្ថាន សហព័ន្ធ អឺរ៉ុប ក៏បានចេញនូវបាវចនា របស់ខ្លួន សម្រាប់ពង្រឹងវិស័យអបរំ <វិន័យ-គុណភាព-សមត្ថភាព-ជំនាញ> ហើយបានកំណត់នូវកម្មវិធីធំៗ ដូចជា៖
- បរិញ្ញបត្រ - បរិញ្ញាបត្ររងa- វិញ្ញាបនបត្រជាន់ខ្ពស់
- ថ្នាក់ភាសាអង់គ្លេស ពេញម៉ោង -ក្រៅម៉ោង
- ថ្នាក់ជំនាញវគ្គខ្លីគ្រប់កម្រិត
- ថ្នាក់ជំនាញកុំព្យូទ័រ
កាបណ្តុះបណ្តាល គឺប្រកបដោយគុណភាព ធ្វើយ៉ាងណាអាចប្រគួតប្រជេងក្នុងទីផ្សារជាតិ និង អន្តរជាតិ ប្រកបដោយជោគជ៏យ។ រួមទាំងលើកកម្ពស់សីលធម៌ក្នុងសង្គម ណែនាំសិស្សនិស្សិត ឲ្យស្គាល់អំពី អត្តសញ្ញាណរបស់ជាតិខ្លួន ចេះស្រលាញ់ជាតិ រួបរួមជាតិ សាមគ្គី ចេះគោរពច្បាប់រដ្ឋ និង បទបញ្ជារបស់វិទ្យាស្ថាន ចេះយល់យោគគ្នា មានទំនាក់ទំនងល្អក្នុង សង្គមគ្រួសារ និង សាលា មិនប្រកាន់វណ្ណះ ជាដើម។
កម្មវិធីសិក្សាទាំងអស់ យើងបានកំណត់នូវកាលវិភាគច្បាស់លាស់ បែងចែកមេរៀន តាមកម្រិតសិក្សារបស់សិស្ស ត្រីមាស ឆមាស រយៈពេលសិក្សា កំណត់ថ្ងៃចាប់ផ្តើម ថ្ងៃបញ្ចប់ ត្រូវមានស្តង់ដា។ ចំពោះលោកគ្រូអ្នកគ្រូ សាស្រា្តចារ្យទាំងខ្មែរ និង បរទេស សុទ្ធតែមាន កម្រិតថ្នាក់បរិញ្ញាបត្រ និង មានទេពកោសល្យច្បាស់លាស់ មានបទពិសោធន៌
ទស្សនៈវិស័យ
វិទ្យាស្ថាន សហព័ន្ធ អឺរ៉ុប ជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវះ ផ្នែកបច្ចេកទេស ដូចជា កុំព្យូទ័រ ភាសាបរទេស ផ្តល់នូវការអប់រំ និងបណ្តុះបណ្តាលពុទ្ធិសាស្រ្តគ្រប់ផ្នែកប្រកបដោយគុណភាពខ្ពស់ និងធ្វើឲ្យនិស្សិតមានទំនុកចិត្ត និង មានសមត្ថភាពនាពេលអនាគត។
វិទ្យាស្ថាន សហព័ន្ធ អឺរ៉ុប ជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវះ ផ្នែកបច្ចេកទេស ដូចជា កុំព្យូទ័រ ភាសាបរទេស ផ្តល់នូវការអប់រំ និងបណ្តុះបណ្តាលពុទ្ធិសាស្រ្តគ្រប់ផ្នែកប្រកបដោយគុណភាពខ្ពស់ និងធ្វើឲ្យនិស្សិតមានទំនុកចិត្ត និង មានសមត្ថភាពនាពេលអនាគត។
គុណតម្្លៃវិទ្យាស្ថានរួមមានៈ
- ការអបរំបណ្តុះបណ្តាលប្រកបដោយុណភាព និង សិស្ស-និស្សិតជឿជាក់លើសមត្ថភាពខ្លួន
- ការបំពេញការងារប្រកបដោយប្រសិទ្ធិភាព
- មានសីលធម៌ និង ចេះសម្របខ្លួនតាមកាលៈទេសៈ
- រួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឈន៌សង្គមជាតិ
- បង្កើនការអប់រំបណ្តុះបណ្តាលវិជ្ជាជីវះក្នុងវិស័យជំនួញ សេដ្ឋកិច្ច ការគ្រប់គ្រង